
ជារៀងរាល់ឆ្នាំសាលារៀនកិតិយាមានរៀបចំឲ្យមានការសម្តែងសមត្ថភាពរបស់សិស្សនៅក្នុងសាលារៀនដែលពិធីនេះមានឈ្មោះថា “กิติยาวิทยาทัศน์” ។
នាឆ្នាំនេះក៏មិនខុសពីឆ្នាំមុន ៗ ដែរ គឺពិធីនេះមានប្រារព្ធធ្វើនៅថ្ងៃទី 12-13 មីនា 2012 ។ ដើម្បីឲ្យការសម្តែងប្រព្រឹត្តទៅបានល្អសាលាក៏បានរៀបចំពិធីសមនៅលើវេទិកាសម្តែងពិតប្រាកដផងដែរ ។ ពួកយើងបានសមពេញមួយថ្ងៃតែម្តង ពិតជាអស់កម្លាំងខ្លាំងណាស់ប៉ុន្តែពួកយើងសប្បាយចិត្ត ព្រោះវាជាថ្ងៃដែលម្នាក់ ៗ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីបង្អួតប៉ាម៉ាក់របស់យើង ។ ខ្ញុំពិតជាចង់ឲ្យបងប្អូនពូមីងរបស់ខ្ញុំមកចូលរួមខ្លាំងណាស់ជាពិសេស គឺលោកយាយនិងម៉ារបស់់ខ្ញុំ ។ ខ្ញុំចង់បង្ហាញឲ្យលោកទាំងពីរឃើញថាចៅស្រីរបស់លោកគឺជាក្មេងស្រីម្នាក់ដែលឆ្លាត ក្លាហាន និង ពូកែ មិនចាញ់ក្មេងៗថៃនោះទេ ។
ជាចុងក្រោយនេះ សូមគោរពអញ្ជើញលោកពូ អ្នកមីង ព្រមទាំងបងប្អុនទាំងអស់ដែលមានពេលទំនេរសូមអញ្ជើញមកចូលរួមទស្សនាការសម្តែងរបស់ក្រុមនាងខ្ញុំណាច៎ាស គឺនៅថ្ងៃទី 13 មីនា ចាប់ពីម៉ោង4.30 ដល់ម៉ោង 9 យប់ ។