កម្មវិធីគូររូប Paint
ជិនម៉ានេត្រ ChinmanetH
ជម្រាបសួរ នាងខ្ញុំឈ្មោះ ជុំ ជិនម៉ានេត្រ ។ នាងខ្ញុំមកពីប្រទេសកម្ពុជា ។ สวัสดีค่ะ ดิฉันชื่อเด็กหญิงชินมาเนตร ชุม จากประเทศกัมพูชา Hello, my name is Chinmaneth Chom. I am from Cambodia.
Saturday, February 2, 2013
Wednesday, March 14, 2012
งานกิติยาวิทัยทัศน์
នេះជាការសម្តែងនៅសាលាកិតិយា ក្រុមរបស់នាងខ្ញុំសម្តែងបទ “อะเมซิ่่งไทยแลนด์ Amazing Thailand” ។ សូមអរគុណអ្នកម៉ាក់ ដែលបានថាត់មុខធ្វើសក់ និង ស្លៀកសម្លៀកបំពាក់ឲ្យកូន ហើយក៏សូមអរគុណលោកប៉ាដែលបានជួយថតរូប និង ថតវីដេអូនាថ្ងៃសម្តែង និងអុនីតាដែលទៅជយយផ្តល់កម្លាំងចិត្តឲ្យបង ។
នេះគឺជារូបថតខ្លះ ៗ នៃថ្ងៃសម្តែងច៎ាស
Wednesday, March 7, 2012
วันซ้อมใหญ่กิติยาวิทยาทัศน์
ជារៀងរាល់ឆ្នាំសាលារៀនកិតិយាមានរៀបចំឲ្យមានការសម្តែងសមត្ថភាពរបស់សិស្សនៅក្នុងសាលារៀនដែលពិធីនេះមានឈ្មោះថា “กิติยาวิทยาทัศน์” ។
នាឆ្នាំនេះក៏មិនខុសពីឆ្នាំមុន ៗ ដែរ គឺពិធីនេះមានប្រារព្ធធ្វើនៅថ្ងៃទី 12-13 មីនា 2012 ។ ដើម្បីឲ្យការសម្តែងប្រព្រឹត្តទៅបានល្អសាលាក៏បានរៀបចំពិធីសមនៅលើវេទិកាសម្តែងពិតប្រាកដផងដែរ ។ ពួកយើងបានសមពេញមួយថ្ងៃតែម្តង ពិតជាអស់កម្លាំងខ្លាំងណាស់ប៉ុន្តែពួកយើងសប្បាយចិត្ត ព្រោះវាជាថ្ងៃដែលម្នាក់ ៗ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីបង្អួតប៉ាម៉ាក់របស់យើង ។ ខ្ញុំពិតជាចង់ឲ្យបងប្អូនពូមីងរបស់ខ្ញុំមកចូលរួមខ្លាំងណាស់ជាពិសេស គឺលោកយាយនិងម៉ារបស់់ខ្ញុំ ។ ខ្ញុំចង់បង្ហាញឲ្យលោកទាំងពីរឃើញថាចៅស្រីរបស់លោកគឺជាក្មេងស្រីម្នាក់ដែលឆ្លាត ក្លាហាន និង ពូកែ មិនចាញ់ក្មេងៗថៃនោះទេ ។
ជាចុងក្រោយនេះ សូមគោរពអញ្ជើញលោកពូ អ្នកមីង ព្រមទាំងបងប្អុនទាំងអស់ដែលមានពេលទំនេរសូមអញ្ជើញមកចូលរួមទស្សនាការសម្តែងរបស់ក្រុមនាងខ្ញុំណាច៎ាស គឺនៅថ្ងៃទី 13 មីនា ចាប់ពីម៉ោង4.30 ដល់ម៉ោង 9 យប់ ។
Saturday, March 3, 2012
Tuesday, February 28, 2012
Maneth and Nida
នេះគឺជាឯកសណ្ឋានរបស់សាលារៀនកិតិយ៉ា អាវស សំពត់ប្រផេះជាមួយ និង ក្រវ៉ាត់ក
ប្រផេះមានផ្លាកសញ្ញារៀន សម្រាប់អាវយឺត និង ខោខ្មៅជើងវែងជាខោអាវកីឡា នៅមាន
មួយឈុតទៀតសម្រាប់ពាក់ថ្ងៃសុក្រគឺអាវប្រផេះជាមួយសំពត់ ជាសម្លៀកបំពាក់អ្នកស្រុក។
Friday, January 6, 2012
งานเต้นของฉัน
รูปการ์ตูนนางฟ้า
Sunday, January 1, 2012
សួស្ដីឆ្នាំថ្មី สวัสดีปีใหม่ Happy New Year 2012
សូមសិរីសួស្ដីកើតមានដល់លោកអ្នក ។ อ่านว่า โซม ซิ เร็ย ซัว เซด็ย เกิด เมียน ด็อล โหลก เนียะ
ขอให้ทุกท่านมีความสุขสวัสดิ์ អានថា ខ ហៃ ធុក ថាន់ មី ខ្វាម ស៊ុក សៈវ៉ាត់
May all of you be happier, more peaceful, and prosperity.
Thursday, November 17, 2011
Saturday, October 22, 2011
Friday, October 21, 2011
Saturday, September 17, 2011
Tuesday, July 19, 2011
លោកអ្នកស្គាល់វិមានឯករាជ្យឬទេ ?
Sunday, June 26, 2011
រឿងចៅអាចម៍សេះ
ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី ១២១- ១២៣
មានបុរសម្នាក់ អ្នកស្រុកគេហៅថា << ចៅអាចម៍សេះ >> ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ << អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ >> ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។ បុរសស្រែកហៅថា << ឲ្យចូលមកនេះសិន >> ។ លុះសំពៅចូលមកសួរថា << អ្នករាល់គ្នា បើកសំពៅមកពីណា ? >> ។ នាយសំពៅថា << មកពីស្រុកចិន>>។ បុរសថា << អ្នកស្គាល់ស្ដេចក្រុងចិនទេ ? >> ។ នាយសំពៅថា << ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ >> ។ បុរសថា << ស្ដេចក្រុងចិននោះ ជាក្លើរអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក បើអ្នកត្រឡប់ទៅស្រុកចិនវិញ អញផ្ញើរបស់ទៅក្លើអញផង >> ។ នាយសំពៅនោះឆ្លើយថា បាទ ! ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន នាយសំពៅត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា << អ្នកឯងបានអ្វីផ្ញើទៅ? យកមកខ្ញុំទៅឥឡូវហើយ >> ។ បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ>>។ នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ នូវរបស់ប្រហែល៤០០ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន, ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា << មានក្លើព្រះអង្គ ផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយ ដាក់នឹងការុងច្រើនណាស់ >> ។ ស្ដេចក្រុងចិនឆ្ងល់ថា << អញមិនដែលទៅស្រុកខ្មែរទេ អញមានក្លើឯណានៅស្រុកខ្មែរ ? >>ក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល តើជារបស់អ្វីខ្លះ >> ដល់ស្រាយទៅ ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។ ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា<< នឹងបានអ្វីផ្ញើទៅគេវិញ, មានតែព្រះរាជបុត្រីមួយ ព្រះជន្ម១៨ឆ្នាំ ព្រះរូប ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ, ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសងខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ មានទាំងកន្សែងបក់បោយមួយផង ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចម៍សេះ, បម្រើទៅដល់ហើយ ក៏ស្រែកហៅបុរសនោះថា << ស្ដេចក្រុងចិនជាក្លើ ផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេង >> ។ បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចង ក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថា << ក្លើអញ ស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេង >> ។ ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។ នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ ហើយចូលទៅក្នុងស្គរ ចេញមក រៀបបាយទឹក មកវិញឃើញបាយគិតថា << នរណាអេះ មករៀបបាយឲ្យអញៗឃ្លានបាយ អញស៊ីហើយ >> ។ ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ ។ បុរសនោះសង្ស័យនឹកថា << នរណា យកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះ ? >> ចាំលបមើល ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា << សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ ។ នាងនោះចេញតាម បុរសនោះស្រែកថា << សម្មាសម្ពុទ្ធោ កុំចាប់អញ អាណិតអញ លែងអញទៅ >> ។ នាងថា << ខ្ញុំមិនលែងទេ អ្នកឯងជាប្ដីខ្ញុំហើយ ឪពុកខ្ញុំ ឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ ទៅឲ្យឪពុកខ្ញុំច្រើនណាស់ >> ។ បុរសថា << ទេ ! ខ្ញុំមិនយកទេ >> ។ នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម, នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះ ហើយនិងនាងនោះ ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។ អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា << មានកើតប្រាសាទរាជវាំង ត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ >> ។ សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ រត់ទៅទូលស្ដេចតាមរឿង ។
ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើល ឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា << ឈ្មោះណា ហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ >> ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្រ្តី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា << កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។
ចៅអាចម៍សេះនិងនាងនោះ បានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។
ការខំប្រឹងប្រែង តែងមានផលច្រើន
Sunday, May 15, 2011
Saturday, March 5, 2011
អ្នកគ្រូមកលេងផ្ទះ
ថ្ងៃនេះអ្នកគ្រូបានមកលេងផ្ទះនាងខ្ញុំ ។ ក្រុមគ្រួសាររបស់នាងខ្ញុំស្នាក់នៅខនដូដែលជាផ្ទះសំណាក់បុគ្គលិករបស់មហាវិទ្យាល័យ ។ អ្នកដែលនៅក្នុងរូបមាន៖ លោកប៉ា, អ្នកគ្រូពីរនាក់ និងមិត្តរួមសាលាបួននាក់ ។ ចំណែកម៉ាក់ខ្ញុំគាត់ទៅធ្វើការ ។
วันนี้คุณครูและเพื่อนได้ไปเยียมบ้านของหนู ครอบครัวของหนูอยู่ที่บ้านพักอาศัยบุลากรของมหาวิทยาลัยมหาสารคาม คนที่อยู่ในภาพ คือ คุณพ่อ, คุณครูสองคน และเพื่อนที่เรียนด้วยกันสีคุณ ส่วนแม่และน้องไม่อยู่ แม่ไปทำงาน และน้องสาวอยู่ที่โรงเรียน
អរគុណដែលបានចូលលេង ចាស ។ ขอบคุณที่แวะมาเยียม ค่ะ