Wednesday, March 7, 2012

วันซ้อมใหญ่กิติยาวิทยาทัศน์



ជារៀងរាល់ឆ្នាំសាលារៀនកិតិយាមានរៀបចំឲ្យមានការសម្តែង​សមត្ថភាពរបស់​សិស្សនៅក្នុង​សាលា​រៀន​ដែល​ពិធី​នេះ​មានឈ្មោះ​ថា “กิติยาวิทยาทัศน์” ។

នាឆ្នាំនេះក៏​មិនខុសពីឆ្នាំមុន ៗ ដែរ គឺពិធី​នេះ​មាន​ប្រារព្ធ​ធ្វើនៅ​ថ្ងៃទី 12-13 មីនា 2012 ។ ដើម្បី​ឲ្យការសម្តែង​ប្រព្រឹត្តទៅបានល្អ​សាលាក៏បានរៀបចំពិធី​សម​នៅ​លើវេទិកាសម្តែង​ពិត​ប្រាកដផងដែរ ។ ពួកយើ​ងបាន​សមពេញមួយ​ថ្ងៃតែម្តង ពិតជាអស់កម្លាំងខ្លាំងណាស់​ប៉ុន្តែ​ពួកយើង​សប្បាយចិត្ត ព្រោះវាជាថ្ងៃដែលម្នាក់​ ៗ ត្រូវ​បញ្ចេញ​ឲ្យអស់ពីសមត្ថភាព​ដើម្បី​បង្អួត​ប៉ាម៉ាក់របស់យើង ។ ខ្ញុំពិតជាចង់ឲ្យបងប្អូន​ពូមីង​របស់ខ្ញុំ​មកចូលរួមខ្លាំងណាស់ជាពិសេស គឺ​លោកយាយ​និងម៉ារបស់់ខ្ញុំ ។ ខ្ញុំចង់បង្ហាញឲ្យលោកទាំងពីរឃើញថាចៅស្រីរបស់លោក​គឺជាក្មេងស្រី​ម្នាក់​ដែលឆ្លាត ក្លាហាន និង ពូកែ មិនចាញ់ក្មេងៗថៃនោះទេ ។

ជាចុងក្រោយ​នេះ សូ​មគោរព​អញ្ជើញលោកពូ អ្នកមីង ព្រមទាំង​បងប្អុនទាំងអស់​ដែលមាន​ពេល​ទំនេរសូម​អញ្ជើញ​មកចូលរួមទស្សនាការសម្តែង​របស់​ក្រុម​នាងខ្ញុំណាច៎ាស គឺនៅថ្ងៃទី 13 មីនា ចាប់ពីម៉ោង​4.30 ដល់​ម៉ោង 9 យប់ ។

1 comment:

  1. ចុះក្មួយសម្តែងអ្វីដែរ?
    ចាំថតរូបដាក់ឱ្យមីងបានមើលផងណា៎!
    ជូនពរក្មួយឱ្យថ្ងៃសម្តែង ប្រកបដោយជោគជ័យ និងបានរង្វាន់។

    ReplyDelete